(ព្រះសីហនុ)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ កម្លាំងអធិការក្រុង និងកម្លាំងជំនាញការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានដេញបង្ក្រាបភ្លាមៗ ចាប់មុខសញ្ញាឆក់ទ្រព្យសម្បត្តិ២នាក់ ក្រោយពួកគេធ្វើសកម្មភាព នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅឆ្នេរសមុទ្រអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ជាមធ្យោបាយបានធ្វើសកម្មភាព ឆក់សម្ភាររបស់ជនជាតិរុស្ស៊ី បានសំរេច ហើយជិះម៉ូតូគេចខ្លួន ។
ជនរងគ្រោះឈ្មោះ ALEKSANDER VASIL YEVICK អាហុ៣៥ឆ្នាំសញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ 72 04 496893 ។ ជនសង្ស័យទាំង២នាក់រួមមាន ទី១-ឈ្មោះ ជា ចាន៉រ៉ូសា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់៤ ក្រុងពនរះសីហនុ និងទី២-ឈ្មោះ មឹក ចក់ ហៅ រ៉ា អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
ក្រោយចាប់ខ្លួនកម្លាំងសមត្ថកិច្ច បានដកហូតទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកវិញ ហើយសម្រាប់ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីបន្តទៀត៕