(ភ្នំពេញ)៖ កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៥ និងទិសដៅភារកិច្ចឆ្នាំ២០១៦ របស់ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនCPPនៅក្រៅប្រទេស បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជន ក្រោមវត្តមានរបស់លោក សោម សឿន ប្រធានគណៈចាត់តាំង, លោក កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនCPPនៅក្រៅប្រទេស , តំណាងគណៈទាក់ទងបរទេស តំណាងគណៈកម្មាធិការគណបក្សក្រសួងការបរទេស និងសមាជិកសមាជិកា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន CPP នៅក្រៅប្រទេស សរុបជាង៣៥០នាក់បានចូលរួម ។
គួរបញ្ជាក់ថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនCPPនៅក្រៅប្រទេស ត្រូវបានបង្កេីតឡេីងនៅអំឡុងដើមឆ្នាំ2015 ដែលក្រុមការងារនេះបានបែងចែកជា៦ក្រុម ទទួលបន្ទុកតាមបណ្តាលប្រទេសដែលមានប្រជាពលរដ្ឋខ្មែររស់នៅ ។ ឆ្លងតាមរយៈការអនុវត្តការងាររបស់ខ្លួនកន្លងមក យើងសង្កេតឃើញថាសន្ទុះនៃការគាំទ្រ CPP ពីបងប្អូននៅក្រៅប្រទេសមានការកើនឡើង គួរអោយកត់សំគាល់ ដែលនេះបានបង្ហាញអំពីយុទ្ធសាស្ត្រ ដែលមានប្រសិទ្ធិភាពថ្មីមួយរបស់គណបក្សកាន់អំណាច ។