(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រួមទាំងអភិបាលស្រុក-ក្រុង ទាំង១១ ក្នុងខេត្តកណ្តាល បានស្ម័គ្រចិត្តចូលរួមបរិច្ចាកថវិកាឧបត្តមដល់ការចំណាយទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីរួមចំណែកជាមួយសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នូវទឹកប្រាក់សរុបចំនួន ១៦ម៉ឺនដុល្លាសហរដ្ឋអាមេរិក ។

ការចូលរួមបរិច្ចាគនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕