Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហាង 7Mart2500 ក្បែរផ្សារសុវណ្ណា ដែលអ្នកកើតកូវីដធ្លាប់ចូលទៅនោះ បានបរិច្ចាគថវិកា១០០០ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩

10-12-2020 05:02

(ភ្នំពេញ)៖ ហាង 7Mart2500 ផ្ទះលេខ 6-8g, ផ្លូវលេខ 271 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដែលអ្នកកើតកូវីដធ្លាប់ទៅទិញកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានបរិច្ចាគថវិកា ១០០០ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់៕