Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទំនិញតាមបណ្តាហាង និងគេហដ្ឋាន រកឃើញទំនិញហួសកាលបរិច្ឆេទ៩៤០កេស

10-12-2020 10:42

(បន្ទាយមានជ័យ)៖ មន្ត្រីសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅតាមបណ្តាហាង និងគេហដ្ឋានលក់ទំនិញ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោក សាន វិជ្ជាសាវុធ ប្រធាន ក.ប.ប ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងសកម្មភាពចុះពិនិត្យ មន្ត្រីជំនាញរកឃើញមានទំនិញខូចគុណភាពហួសថ្ងៃបរិច្ឆេត កំណត់ចម្រុះគ្រឿងភេសជ្ជៈមាន២៤មុខស្មើ និង៩៤០កេស។

ក្រោយពីមន្ត្រីជំនាញរឹបអូសរួចទំនិញទាំងនេះ ត្រូវបានក្រុមមន្ត្រី យកទៅរក្សាទុកដុតកម្ទេចពេលក្រោយ ចំពោះអាជីវករត្រូធ្វើកិច្ចសន្យាបញ្ឍប់ ការលក់ដូរទំនិញខូចគុណភាព ហួសថ្ងៃកំណត់បន្តទៀតវាធ្វើឲ្យប៉ះពាល់សុខភាព អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

បើអាជីវករណានៅបន្តលក់ទៀតនោះ មន្ត្រីជំនាញចុះរកឃើញ និងដោះស្រាយចំពោះមុខច្បាប់ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី របស់តុលាការ។

ជាមួយគ្នានោះ មន្ត្រីជំនាញ បានផ្តាំផ្ញើដល់អ្នកប្រើប្រាស់ មុននឹងទិញចំណីអាហារ និងទំនិញយកទៅបរិភោគ ត្រូវពិនិត្យមើលថ្ងៃបរិច្ឆេទ ការវេចខ្ចប់ឲ្យបានត្រឹមត្រូវ
ព្រោះវាធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ៕