(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការទិញវ៉ាក់សាំងកូវីដ១៩ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចូលរួមជាថវិកាសរុបចំនួន៣០,០០០ដុល្លារ ហើយចំណែក ឯកឧត្តម គី តិច ក៏បានបរិច្ចាគបៀវត្សរ៍ក្នុងតួនាទីជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ចំនួន១២ខែ ក្នុងឆ្នាំ២០២១ផងដែរ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ខាងក្រោមនេះជាបញ្ជីឈ្មោះសមាជិកក្រុមមេធាវីដែលបានចូលរួមបរិច្ចាគ៖