(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ទៀត ដែលជាបុគ្គលិក និងអ្នកចូលហាង Pedro និងហាង Zando

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦៨លាននាក់ ស្លាប់ជាង ១លាន ៥៦ម៉ឺននាក់ និងជាសះស្បើយជាង ៤៧លាននាក់!

៣៖ លោក ចាន់ យ៉េត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បញ្ចប់តំណែងពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

៤៖ វ៉ាក់សាំងកូវីដ-១៩ដែលពិភពលោក ផ្តល់ក្តីសង្ឃឹមខ្ពស់ជាងគេគឺ AstraZeneca ត្រូវការពេលធ្វើតេស្តបន្ថែមទៀត ព្រោះតែលទ្ធផលស្រពិចស្រពិល

៥៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំ ACMECS ថា កម្ពុជាមានបំណងចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនខ្លួន ១០លាននាក់

៦៖ មនុស្សជាង២០ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក និងជិត ៣,០០០នាក់ស្លាប់ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ!

៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រទេសសមាជិកអេកម៉ិក គាំទ្រការបង្កើតលេខាធិការដ្ឋាន

៨៖ ឥណ្ឌា៖ អ្នកឆ្លងកូវីដ-១៩ កើនដល់៩.៧៣លាននាក់, ស្លាប់ ១៤១,៣៦០នាក់

៩៖ ក្រសួងការបរទេស ប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល ACMECS លើកទី៩, កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV DTA លើកទី១១

១០៖ កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតជាលើកទី២ ខណៈកំពុងប្រឈមមុខនឹងរលកទី៣

១១៖ កម្ពុជាប្រកាសដាក់ ៧លានដុល្លារ ក្នុងមូលនិធិសម្រាប់អភិវឌ្ឍន៍ ACMECS

១២៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១២ ខែធ្នូ

១៣៖ លោក ចូ បៃដិន ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនអាមេរិក «១០០លាននាក់ក្នុងរយៈពេល ១០០ថ្ងៃ»

១៤៖ ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានមួយ ដែលបំភ្លៃថា ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៣នាក់ទៀត

១៥៖ ប្អូនស្រីលោក គីម ជុងអ៊ុន កត់ទុកពាក្យសម្តីរបស់ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ដែលហ៊ានសង្ស័យចំពោះ ការគ្រប់គ្រងកូវីដ-១៩ នៅកូរ៉េខាងជើង

១៦៖ ទីបំផុតចិន និងនេប៉ាល់ឯកភាពគ្នា លើកម្ពស់ជាក់លាក់របស់ភ្នំ Everest ដែលខ្ពស់ជាងគេលើភពផែនដី

១៧៖ ឥណ្ឌាគ្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនយ៉ាងតិច ៣០០លាននាក់, ការអនុម័តវ៉ាក់សាំង នឹងធ្វើឡើងនៅប៉ុន្មានសប្តាហ៍ទៀត

១៨៖ គ្រាន់តែឃើញការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ កើនឡើង ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ក៏ដំឡើងថ្លៃកប់ពពកភ្លាម, នេះបើតាម WHO

១៩៖ FDA ទទួលស្គាល់ទិន្នន័យប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer, ការអនុញ្ញាតមានសង្ឃឹមកាន់តែខ្ពស់

២០៖ អ្នកដំណើរលើកប៉ាល់ក្រុមហ៊ុន Royal Caribbean ឆ្លងកូវីដ-១៩, កប៉ាល់ត្រូវត្រឡប់ទៅសិង្ហបុរីវិញ

២១៖ បារាំងគ្រោងផលិតនាវាដឹកយន្តហោះចម្បាំង ដើរដោយនុយក្លេអ៊ែរ ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

២២៖ មហាសេដ្ឋីអាមេរិកលោក Bill Gates រិះគន់រដ្ឋាភិបាលសហព័ន្ធ និងព្រមានចំពោះបញ្ហា លើការចែកចាយវ៉ាក់សាំងកូវីដ-១៩

២៣៖ អង់គ្លេសព្រមានថា អ្នកធ្លាប់មានបញ្ហាអាលែកហ្ស៊ី ឬរងប្រតិកម្មនឹងអ្វីមួយ «មិនគួរចាក់វ៉ាក់សាំងកូវីដ-១៩» របស់ក្រុមហ៊ុន Pfizer ឡើយ!

២៤៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើកក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩

២៥៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩

២៦៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល CLMV ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណ លើកទី១១

- ព័ត៌មាន Fresh News Plus

១៖ COVID-19 និង BlackLiveMatter ជាប្រធានបទពិភាក្សាផុសផុលជាងគេបង្អស់នៅលើប្រព័ន្ធ Twitter ប្រចាំឆ្នាំ២០២០នេះ

២៖ Tesla ចាប់ផ្ដើមលក់ភាគហ៊ុនក្នុងដំណាក់កាលពី២ ដើម្បីប្រមូលដើមទុនថ្មី ៥ពាន់លានដុល្លារ

៣៖ តើអ្នកដឹងទេ! ផ្លូវសូត្រដំបូងកើតមានតាំងពីពេលណា?

៤៖ ក្រុម Top-5 នៃលីគកម្ពុជា បរិច្ចាគថវិកាជូនសម្ដេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

៥៖ Man Utd ធ្លាក់ទៅលេងពាន UEL ក្រោយធ្វើបានត្រឹមលេខ៣ វគ្គសន្សំពិន្ទុប្រចាំពូល H នៅ UCL

៦៖ Juventus បំបាក់ Barcelona ៣-០ តែរួមគ្នាឡើងទៅវគ្គ ១៦ក្រុមនៃ Champions League

៧៖ Apple គ្រោងដាក់ចេញច្បាប់ថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបិទ ឬរារាំងការផ្សាយពាណិជ្ជកម្មនៅលើ App

៨៖ កីឡាការិនី ស្រួង ភាវី ទទួលបានការឧបត្ថម្ភ ១០ម៉ឺនដុល្លារពីធនាគារដ៏ធំមួយនៅកូរ៉េ

៩៖ ជំនួបរវាង PSG និង Istanbul ត្រូវបានឆាចោល នៅពេលផ្ទុះរឿងរើសអើងពូជសាសន៍

១០៖ ក្រុមចម្រៀង K-POP បុរស ENHYPEN ស្ថិតក្នុងការធ្វើតេស្ត ក្រោយបុគ្គលិកម្នាក់ «មានកូវីដ១៩»

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com