(ភ្នំពេញ)៖ គណនី Facebook របស់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានឈ្មោះថា «Em Chan Makara» ត្រូវបានជនអនាមិកលួច (hack) យកទៅគ្រប់គ្រង នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ។ នេះបើតាមការបញ្ជាក់របស់លោក ឯម ច័ន្ទមករា ដល់បណ្តាញព័ត៌មាន Fresh News។
នៅពេលនេះ Hacker បាននឹងកំពុងលុបទិន្នន័យព័ត៌មានរបស់លោក ចេញពី Facebook និងផ្លាស់ប្តូររូបភាពផ្សេងៗទាំងស្រុង។
លោក ឯម ច័ន្ទមករា តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ប្រសិនបើមាននរណាម្នាក់បានយក Facebook ទាក់ទងក្នុងភាពមិនប្រក្រតីណាមួយ ដោយសារតែពេលនេះ លោកពុំអាចទទួលខុសត្រូវបានឡើយ។
ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា បានថ្កោលទោសចំពោះជនអនាមិកដែលបាន Hack ហ្វេសបុករបស់លោក ហើយអំពាវនាវដល់សមត្ថកិច្ចជំនាញឱ្យជួយស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនល្មើសមកផ្តន្ទាទោស៕