(ភ្នំពេញ)៖ តំណាងរាស្ដ្រ ចំនួន០៤រូប បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន១លានរៀល ក្នុងមួយខែ រយៈពេល៦ខែ ចាប់ពីខែមករា-មិថុនា ឆ្នាំ២០២១ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីយកប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
តំណាងរាស្ដ្រទាំង៥រូបនេះ រួមមាន៖
*ទី១៖ លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
*ទី២៖ ឯកឧត្តម រ៉ូហ្វី អូស្មាន់ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់
*ទី៣៖ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកណ្តាល
*ទី៤៖ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពត។
ការប្រកាសរបស់ឯកឧត្តម លោកជំទាវជាតំណាងរាស្ដ្រនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕