(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់មន្ដ្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមបរិច្ចាគធនធានតាមលទ្ធភាព ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ។
ក្នុងលិខិតអំពាវនាវនោះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឺមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិ។ ទឹកចិត្តសប្បុរសរបស់ប្រជាពលរដ្ឋ នឹងបានជួយដល់គ្រប់វិស័យដូចជា សេដ្ឋកិច្ច សុខភាពសាធារណៈ សង្គមកិច្ច ជាពិសេសជួយដល់គ្រួសារបងប្អូនផ្ទាល់។
សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទង និងធនាគាររួមមាន៖
១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្ទ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី
ទី២៖ ធនាគារ ABA លេខគណនី (001249176) Tep Sothy
ទី៣៖ ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991
ទី៤៖ ធនាគារអេស៉ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ 00010556999999
ទី៥៖ ធនាគារវឌ្ឍន : គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7
ទី៦៖ ធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557៕