(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានមួយ របស់គេហទំព័រអនាមិកឈ្មោះ SHAERINGLINK.CLUB ដែលបានផ្សព្វផ្សាយបំភ្លៃថា ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៣នាក់។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នោះព័ត៌មានប្រឌិត ដែលក្រសួងសុខាភិបាល ធ្លាប់បានច្រានចោលច្រើនដងមកហើយ។ សូមបងប្អូនកុំជឿ ហើយសូមអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផង»៕