(ភ្នំពេញ)៖ អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា និងភរិយា ព្រមទាំងបុត្រា បុត្រី នៃក្រុមគ្រួសារ បានបរិច្ចាគថវិកា២លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរជូនចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសូមជូនពរដល់ បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវ សុខភាពមាំមួន និងសូមអោយចៀសចាកឆ្ងាយពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ៕