(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងភរិយា អាន ផល្លា បានបរិច្ចាគថវិកា២៥០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
ជាមួយគ្នានេះ លោក ជា ពិសី ក៏សូមអំពាវនាវ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌឫស្សីកែវ គ្រប់លំដាប់ថ្នាក់ទាំងអស់ និងរដ្ឋបាលសង្កាត់ទាំង០៧នៃខណ្ឌ មេត្តាចូលរួមចំណែកបរិច្ចាគថវិកាអោយបានផុសផុល ដែលនេះជាចលនាគាំទ្រដល់ រាជរដ្ឋាភិបាល និង គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីខឿនការពារសុខភាពរបស់ប្រជាជន នៅក្នុងបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនេះ ទៅតាមលទ្ធភាពរៀងៗខ្លួន ក្នុងការចូលរួមថែរក្សា និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោក និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរជូនចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសូមជូនពរដល់ បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវ សុខភាពមាំមួន និងសូមអោយចៀសចាកឆ្ងាយពីជម្ងឺកូវីដ-១៩ គ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ៕