(ភ្នំពេញ)៖ ឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាល នៃក្រសួងទេសចរណ៍ និងលោកជំទាវ អៀង គឹមស្រេង ព្រមទាំងបុត្រ បានស្ម័គ្រចិត្តបរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ការពារជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ការពារជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺនេះបានឆ្លងចូលដល់សហគមន៍នៃប្រទេសកម្ពុជា៕