(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រំកិលឡើងទៅលើជាមួយនឹងខ្យសល់មូសុងឦសាន បក់ខ្សោយមកលើកម្ពុជា។ សម្រាប់ថ្ងៃទី១១-១៥ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីក្រមិតសម្ពោធទាបខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ណភាពអប្បបរមា មានពី២២-២៥ អង្សាសេ
* សីតុណ្ណភាពអតិបរមា មានពី២៨-៣២អង្សាសេ

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ណភាពអប្បបរមា មានពី២០-២២ អង្សាសេ
* សីតុណ្ណភាពអតិបរមា មានពី២៨-៣០អង្សាសេ

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ណភាពអប្បបរមា មានពី២៤-២៦ អង្សាសេ
* សីតុណ្ណភាពអតិបរមា មានពី២៨-៣០អង្សាសេ