(ភ្នំពេញ)៖ ថ្នាក់គ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកចំនួន៣២០នាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានចូលរួមថវិកាចំនួន៥ដុល្លារ ក្នុងម្នាក់ ទទួលបានថវិកាសរុបចំនួន ២១២០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទិញវ៉ាក់សាំង Covid-19។
ការរួមគ្នាបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕