ឧត្តមសេនីយ៍ឯក យឹម លាង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៧ខែ ១០០% ក្នុងឆ្នាំ២០២១ ជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩
08-12-2020 16:18
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ឯក យឹម លាង នាយករងខុទ្ទកាល័យសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៧ខែ ១០០ភាគរយ ក្នុងឆ្នាំ២០២១ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីយកប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការប្រកាសរបស់ លោកឧត្តមសេនីយ៍ឯក យឹម លាង បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕