(ព្រៃវែង)៖ លោក នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារនៃមហាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ ដល់សមាជិកសមាជិកា ក្នុងស្រុកកញ្ជ្រៀច ចំនួន៤៥៥នាក់។
នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមពី គណៈអចិន្ត្រៃយ៍ស្រុក ការិយាល័យជំនាញជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ប្រធានគណបក្សស្រុក-ឃុំ យុវជន មេភូមិ អនុប្រធានភូមិ ជំនួយការភូមិ ជាច្រើននាក់ផងដែរ ។
លោក នេត សាវឿន បានលើកឡើងនូវដំណោះស្រាយមួយចំនួន របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលបានផ្តល់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះបញ្ហាប្រចាំថ្ងៃ ជួបប្រទះនាពេលកន្លងមកនោះ៕