Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CDC អនុម័តគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង ដែលវិនិយោគទឹកប្រាក់១ពាន់លានដុល្លារ (Video inside)

08-12-2020 15:07

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័ត គម្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ ដែលវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ ដែលមានទីតាំងនៅស្រុកបុទុមសាគរ ខេត្តកោះកុង។

Facebook Page ផ្លូវការរបស់បានចុះផ្សាយនៅថ្ងៃទី០៨ ខែធ្នូនេះថា «តាមសំណើសុំវិនិយោគ លើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង»