ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាខេត្តព្រះសីហនុ និងលោកជំទាវ បរិច្ចាគថវិកា២ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
08-12-2020 13:16
(ភ្នំពេញ)៖ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងបុត្រ បានបរិច្ចាគថវិកា២ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
ការប្រកាសរបស់ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងបុត្រ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕