(ភ្នំពេញ)៖ យោងតាមការជូនដំណឹងរបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានឲ្យដឹងនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះថា លទ្ធផលធ្វើតេស្តលើកទី២របស់លោកបង្ហាញថា «អវិជ្ជមាន»។
លោក គឹម សន្តិភាព សូមជូនដំណឹងថា៖ «អវិជ្ជមាន Covid-19 ជាលទ្ធផលតេស្តលើកទី២ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ របស់ខ្ញុំ និងគ្រួសារ»
ទោះយ៉ាងណា ខ្ញុំត្រូវបន្តស្ថិតនៅដាច់ដោយឡែក (ចត្តាឡីស័ក) អោយគ្រប់១៤ថ្ងៃ និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ហើយនឹងបន្តធ្វើតេស្តក្នុងដំណាក់កាលលើកទី៣ដែលជាលើកចុងក្រោយនាប៉ុន្មានថ្ងៃខាងមុខ!
កិច្ចការរបស់ខ្ញុំនៅតែអនុវត្តជាប្រចាំតាមរយៈ Online និងតាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល!
សូមថ្លែងអរគុណនូវក្តីបារម្ភ និងការជូនពររបស់បងប្អូនពូមីងទាំងអស់!