(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ប្រុស) រងរបួសធ្ងន់៧នាក់ (ស្ត្រីម្នាក់) និងរបួសស្រាល៥នាក់ (ប្រុស) នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៦គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង យានផ្សេងៗ១គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ២លើក និងប្រជែងគ្រោះថ្នាក់៣លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៣នាក់ (យប់៧នាក់)។
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៩១៩៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៤១៧៤គ្រឿង និងពិន័យសរុប ៥០២២គ្រឿង៕