(ប្រេស៊ីល)៖ រដ្ឋាភិបាលប្រេស៊ីល កំពុងតែធានាឲ្យបាននូវកិច្ចខិតខំប្រឹងប្រែងប្រកបដោយសមត្ថភាព ដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុស ហ្ស៊ីកា (Zika) ដែលបាន និងកំពុងបង្កការគម្រាមកំហែងខ្លាំងលើសកលលោក ចំពោះមុខ ការប្រកួតកីឡា អូឡាំពិក ដែលប្រទេសនេះនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ ២០១៦។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ។
តាមការប្រកាសពីក្រសួងសុខាភិបាលឲ្យដឹងថា យុទ្ធនាការកម្ចាត់មូសទ្រង់ទ្រាយធំទូទាំងប្រទេស នឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ សប្តាហ៍នេះ ដើម្បីបំបាត់នូវដើមចមដែលនាំឲ្យកើតវីរុស ហ្ស៊ីកា។ រដ្ឋាភិបាលប្រេស៊ីលបានអំពាវនាវឲ្យ ប្រជាជនគ្រប់លំនៅឋានទាំងអស់ចូលរួម ជាមួយនឹងក្រុមស្ម័គ្រចិត្តចំនួន ៣៥០ ក្រុមដែលមានស្រាប់ ដោយក្នុងនោះ លោកស្រីប្រធានាធិបតីប្រេស៊ីល ឌីលម៉ា រួសេហ្វ (Dilma Rousseff) បានបញ្ជាឲ្យគ្រប់ថ្នាក់ខេត្ត ក្រុង និងតំបន់ចូលសហការគ្នាឲ្យបានស្អិតល្មួត៕