(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី០៦ ខែធ្នូ ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ក្រសួងសុខាភិបាល ចេញប្រកាសអំពីប្រភពដំបូងនៃការចម្លងមេរោគកូវីដ១៩ ចូលព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសរំលឹកអាជ្ញាធរឱ្យអនុវត្តវិធានការបិទទីតាំងអាជីវកម្មណា មិនអនុវត្តវិធានការសុខាភិបាល (Sound inside) (ចុចអាន)

៣៖ ក្រសួងសុខាភិបាល នឹងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានមេរោគកូវីដ១៩ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងកូវីដ១៩ នៅក្នុងសហគមន៍ (ចុចអាន)

៤៖ ក្រសួងអប់រំ ផ្អាកការហាត់ប្រាណ លេងកីឡា និងការចេញ-ចូលក្នុងស្តាតអូឡាំពិក ចាប់ពីថ្ងៃទី០៧-១២ ខែធ្នូ ដើម្បីប្រើប្រាស់ជាទីតាំងយកសំណាកធ្វើតេស្ត អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» (ចុចអាន)

៥៖ នាយករដ្ឋមន្រ្តីទីម័រឡេស្ត ផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន ដោយថ្លែងអំណរគុណ ចំពោះការឧបត្ថម្ភម៉ាស១លាន៥ម៉ឺន និងបរិក្ខារពេទ្យជាច្រើន ដល់ប្រទេសទីម័រឡេស្ត (ចុចអាន)

៦៖ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ តែត្រូវជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋវិញ (Video inside) (ចុចអាន)

៧៖ សម្ដេចតេជោ ហ៊ុន សែន កំណត់ពេល១៥ថ្ងៃ ដើម្បីប្រយុទ្ធជាមួយកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» (ចុចអាន)

៨៖ លោក ជិន ម៉ាលីន រិះគន់ថា «យុទ្ធនាការបញ្ចេញសំឡេងលើផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» របស់ស្ថានទូតអាមេរិក ធ្វើឡើងខុសកាលៈទេសៈ (ចុចអាន)

៩៖ ១១ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបាន៦០ម៉ឺនតោន កើនជិត១៧ភាគរយ ខណៈការនាំចេញស្រូវទៅវៀតណាម មានជាង១.៧លានតោន (ចុចអាន) 

១០៖ កម្ពុជាចាប់ផ្ដើមនាំចេញស្វាយស្រស់ ទៅកាន់ទីផ្សារចិនជាលើកដំបូង (ចុចអាន)