(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរណ៍បន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យការបើកបរទាំងស្រវឹងចំនួន ៥គោលដៅទៀតហើយ ក្នុងភូមិសាស្រ្តរាជ ធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់ប្រជាពលរដ្ឋ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង៣ ទៀបភ្លឺ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាពព័ត៌មាន Fresh News  ទទួលបាននៅព្រលប់នេះ បានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យ ៥ទីតាំងនេះ ស្ថិតក្នុងខណ្ឌជ្រោយចង្វា, ខណ្ឌសែនសុខ, ខណ្ឌដូនពេញ  និងខណ្ឌ៧មករា។

កន្លងមកតាមការបញ្ជាក់ឲ្យដឹងពីឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា រៀងរាល់ថ្ងៃកម្លាំងនគរបាលចរាចរណ៍ នៃនាយកដ្ឋាននគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ បានបន្តដាក់ជាប់ជាប្រចាំ នៅតាមដងផ្លូវជាតិសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរា  ចរណ៍ ហើយការប៉ុស្តិ៍ត្រួតពិនិត្យនេះ កម្លាំងនគរបាលធ្វើការផ្តោតសំខាន់លើការពិនិត្យល្បឿន និង បាញ់ល្បឿនយានយន្ត។

គួរបញ្ជាក់ថា យោងតាមរលទ្ធផលត្រួតពិនិត្យអ្នកបើកបរស្រវឹងនៅថ្ងៃទី១១ ខែកុម្ភៈ បានបង្ហាញថា សមត្ថកិច្ចឃាត់ខ្លួន បានអ្នកបើក បរស្រវឹង ៤នាក់ (ប្រើប្រាស់ម៉ូតូទាំង៤នាក់)ក្នុងកំរិត ០,៤៥ ដល់ ១,៣០។

យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យប្រជាពលរដ្ឋ បើកបរតាមល្បឿនកំណត់ និង គោរពច្បាប់ចរាចរណ៍ទាំងអស់ គ្នា៕