(ព្រះសីហនុ)៖ អគ្គិភ័យឆេះផ្ទះលក់ប្រេងមួយកន្លែង នៅជិតរង្វង់មូលអូរត្រេះ ស្ថិតក្នុងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានរលត់ទៅវិញហើយ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ចំនួន០៩គ្រឿង ដើម្បីអន្ដរាគមន៍សង្គ្រោះ។
ក្នុងនោះរួមមាន៖ រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន៣គ្រឿង, កងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង, អង្គភាព៧១១ នៃកងពលតូចលេខ៧០ ចំនួន៣គ្រឿង, ក្រុមហ៊ុនសូគីម៉ិច ចំនួន១គ្រឿង, ក្រុមហ៊ុនតេឡា ចំនួន១គ្រឿង, ក្រុមហ៊ុន LHR ចំនួន១គ្រឿង, ក្រុមហ៊ុនម៉ុងឫទ្ធី ចំនួន១គ្រឿង និងកំពង់ស្វយ័តក្រុងព្រះសីហនុ ចំនួន១គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យឆេះខូចខាតផ្ទះ សម្ភារ ប្រេងឥន្ធន: និងបណ្តាលឲ្យម្ចាស់ផ្ទះ រលាកដៃទាំងពីរ (របួសមធ្យម) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ខណៈមូលហេតុ មិនទាន់ដឹងនៅឡើយទេ ព្រោះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕