(ភ្នំពេញ)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួម ក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធី «the Payments in Digital Finance Specialisation» តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
ពិធីនេះរៀបចំឡើងដោយមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យានិងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។
ពិធីសម្ពោធនេះនឹងត្រូវធ្វើឡើង នៅក្នុងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីឆ្នាំ២០២០ក្នុងគោលបំណង៖
១៖ ចែករំលែកនិងផ្សព្វផ្សាយវគ្គសិក្សាខ្លីៗតាមប្រព័ន្ធអ៊ីនធើរណែត ពាក់ព័ន្ធនឹងប្រធានបទស្ដីពី Payments in Digital Finance ដោយមានការឧទ្ទេសនាមជាពិសេសពីវាគ្មិនល្បីៗនៅក្នុងពិភពលោកប្រមាណ២៥រូប ដែលក្នុងនោះមានលោកស្រី ជា សិរី។
២៖ ស្វែងយល់កាន់តែស៊ីជម្រៅពីភាពឆ្នៃប្រឌិតក្នុងប្រព័ន្ធទូទាត់នាពេលបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះលោកស្រី ជា សិរី នឹងអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទស្ដីពី «Who is driving innovation in payments»។ លើសពីនេះ កម្មវិធីប្រកាសពានរង្វាន់ប្រព័ន្ធទូទាត់នាពេលអនាគតក៏នឹងធ្វើឡើងផងដែរ។ ដោយសាធារណជនអាចបោះឆ្នោតគាំទ្រតាមប្រព័ន្ធអនឡាញនូវ៖ ក្រុមហ៊ុន, បុគ្គល និងបញ្ញត្តិករ ដែលលោកអ្នកគិតថា ជាអ្នកជំរុញឱ្យមានការឆ្នៃប្រឌិត និងជា game-changing ក្នុងវិស័យទូទាត់។
លោកអ្នកអាចចុះឈ្មោះចូលរួមកម្មវិធីនេះតាមរយៈ៖ https://www.eventbrite.co.uk/e/official-launch-of-the-payments-in-digital-finance-specialisation-tickets-128745243489៕