Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» ដល់លោក តាំង វុទ្ធី

04-12-2020 14:12

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» ដល់លោក តាំង វុទ្ធី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូនេះ។

ការទទួលបានគោរមងាររបស់លោក តាំង វុទ្ធី ត្រូវបានធ្វើឡើងតាមសំណើររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕