(ពោធិ៍សាត់)៖ ជនសង្ស័យ ៣នាក់ ជាប់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ត្រូវបានមន្ត្រីនគរបាលស្រុកវាលវែង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ។
លោកវរៈសេនីយ៍ត្រី ធាង ឡេង អធិការនៃអធិការដ្ឋានស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ខាងលើនេះមានឈ្មោះទី១-ឆៅ ស្រួច ភេទប្រុស,ទី២-មុំ ភារម្យ ភេទប្រុស និងទី៣-សុខ ឆេងណាក់ ភេទប្រុស ។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ចំណែកវត្ថុតាង ដែលដកហូតបាន រួមមាន ថ្នាំញៀន ទូរស័ព្ទ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ៕