(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះឡរោងចក្រកុងផ្លាគេសានដុង អគារលេខ១៨ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្រុង-ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីនេះបណ្ដាលឲ្យឆេះឡ២ទាំងស្រុង និងបានរាលដាលដល់ខាងក្នុង ប្រហែល៥-៦ម៉ែត្រ។
សម្រាប់មូលហេតុ លោកស្នងការថា មកពីឡខុសបច្ចេកទេស។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា «ករណីនេះបណ្តាលឲ្យមានអ្នករងរបួស៤នាក់ ក្នុងនោះមានកម្មករខ្មែរ៣នាក់ និងចិនម្នាក់។
លោកបន្តថា ករណីខាងលើកម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកអស់៨ឡាន៕