(ភ្នំពេញ)៖ យោងតាមរបាយការណ៍រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា ABA បានឲ្យដឹងថា នៅរយៈពេល៩ខែ ឆ្នាំនេះ ABA ចំណេញជាង១០៣លានដុល្លារ នៅកម្ពុជា។
របាយការណ៍បន្តថា នៅ៩ខែឆ្នាំ២០២០ ប្រភពចំណូលរបស់ធនាគារនេះ មានដូចជាចំណូលសុទ្ធពីការប្រាក់មានជាង ២០៦លានដុល្លារ, ចំណូលសុទ្ធពីកម្រៃជើងសារ ជាង២៣លានដុល្លារ និងចំណូលប្រតិបត្តិការផ្សេង ជាង២លានដុល្លារ។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ABA មានទ្រព្យសកម្មសុរបចំនួន ៥ ៦៥៧លានដុល្លារ, ប្រាក់បញ្ញើរបស់អតិថជនមានចំនួន ៤ ៤៨៥ លានដុល្លារ និងផ្តល់ឥណទាន ដល់អតិថិជនចំនួន ៣ ៤១៩លានដុល្លារអាមេរិក។
សូមជម្រាបថា ធនាគារ ABA គឺជា គ្រឹះស្ថានហិរញ្ញវត្ថុឯកជនមួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦។ ធនាគារនេះ ជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា៕
សូមអានរបាយការណ៍របស់ ABA ទាំងស្រុង៖