(ភ្នំពេញ)៖ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ហាងលក់ហូលផាមួង «បញ្ញាហូលខ្មែរ» ទាំង២សាខា បាននិងកំពុងធ្វើការលក់តាមរយៈ ការឡាយវីដេអូផ្ទាល់ ក្នុងផេកផ្លូវការទាំង២របស់ខ្លួន ជារៀងរាល់ថ្ងៃរៀងរាល់ម៉ោង១០ព្រឹក និងម៉ោង៦ល្ងាច។
យ៉ាងណាមិញ មួយរយៈក្រោយនេះ ហាង «បញ្ញាហូលខ្មែរ» ទទួលបាននូវការរាយការណ៍ពីអតិថិជនរបស់ខ្លួនជាច្រើន ទាក់ទងនឹងករណីមានជនខិលខូច បន្លំជាបុគ្គលិកហាង ទាក់ទងទៅអតិថិជនឲ្យវេរលុយទៅកាន់លេខទូរស័ព្ទរបស់ពួកគេ និងគណនេយ្យ ABA ជាបន្តបន្ទាប់ក្រោមរូបភាពយក គណនេយ្យហ្វេកប៊ុករបស់ពួកគេ ដាក់រូបម្ចាស់ហាងលើ Profile និង Cover និងយកគណនេយ្យទាំងនោះ ឆាតទៅភ្ញៀវដើម្បីឲ្យវេរលុយ។
ហាង «បញ្ញាហូលខ្មែរ» សូមជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបថា លេខទូរស័ព្ទវេរលុយ មានតែមួយខ្សែគត់គឺ 017 222 068 និងលេខគណនេយ្យ ABA មានពីរគឺ៖ 017 222 068 (Yan Sophanha) និង 001 094 107 (Chea Socheata)។ ក្រៅពីលេខទូរស័ព្ទ និងគណនេយ្យ ABA ខាងលើសុទ្ធតែជាលេខទូរស័ព្ទ និងគណនេយ្យរបស់ជនឆបោក។
ហាងលក់ហូល-ផាមួង «បញ្ញាហូលខ្មែរ» មានហូលផាមួងប្រណីតៗ ជាច្រើនពាន់ក្បិន ស្អាតៗ ប្លែកៗ ព្រមជាមួយហូលខ្មែរមួយចំនួន ដែលមិនមានលក់តាមហាងទូទៅ (ផលិតដោយសិប្បកម្មផ្ទាល់) ដែលអាចឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជន ទាំងអតិថិជនប្រើប្រាស់ផ្ទាល់ និងអតិថិជនយកទៅលក់បន្ត។
*សាខាទី១៖ ផ្ទះលេខE4 ផ្លូវហាណូយ (ហួសស្តុបផ្សារដីហុយ ឆ្ពោះទៅវត្តសំរោងអណ្តែត១៥០ម៉ែត្រ)
*សាខាទី២៖ ផ្ទះលេខ1406 ផ្លូវជាតិលេខ5 ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ Facebook Page ផ្លូវការទាំង២ របស់ហាង «បញ្ញាហូលខ្មែរ»៕