(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៅតាមមូលដ្ឋាន និងជួយច្រូតស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង។
បន្ទាប់មកលោកអភិបាលខេត្ត ក៏បានអញ្ជើញបន្តដំណើរចុះពិនិត្យស្ថានភាពទំនប់ទឹកជណ្ដើរកាច់ផងដែរ។ លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋថា យើងទាំអស់គ្នាគ្រាន់តែយកចិត្តទុកដាក់ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ពស់តែប៉ុណ្ណោះ នោះបងប្អូនទទួលបានមកវិញនៅសុខភាពយ៉ាងគាប់ប្រសើរ។
អភិបាលខេត្ត បានដាស់តឿនថា អាជ្ញាធរ និងមន្ទីរអង្គភាពជុំវិញខេត្ត ចុះជួយច្រូតស្រូវបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនានារបស់ខ្លួន។
លោកសង្កត់ធ្ងន់ថា ជាពិសេសថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ គឺជាថ្ងៃដែលចុះត្រជាក់ខ្លាំង (តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក) ដូច្នេះសូមពុកម៉ែមាមីងបងប្អូនយកចិត្តទុកដាក់ឲ្យបានខ្ពស់ ជាមួយនឹងកុមារ ឬចាស់ជរានៅក្នុងគ្រួសាររបស់ខ្លួន ដើម្បីធានាចំពោះសុខភាព៕