Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋបាត់បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោនៅខណ្ឌដង្កោ និងដាក់ពាក្យបន្តឹងជូនអាជ្ញាធរ

03-12-2020 06:00

(ភ្នំពេញ)៖ លោក ឈឹម យ៉ន អាយុ៥៩ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១១១២២៧២១០ អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៧៨ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមមួយកន្លែងទំហំ ២៥០០ម៉ែត្រក្រឡា ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ដែលទិញពីឈ្មោះ សុក ជា ដែលមានព្រំប្រទល់ដូចខាងក្រោម៖ ខាងជើងទល់នឹងស្រែ ផល្លី, ខាងកើតទល់នឹងប្រឡាយភ្លោះ, ខាងត្បូងទល់នឹងស្រែ តា ពិន និងខាងលិចទល់នឹង ដីរួម ដោយមិនដឹងវង្វេងដៃទុកនៅកន្លែងណា ឬក៏ជ្រុះបាត់នៅកន្លែងនោះឡើយ។

លោកសូមបញ្ជាក់ថា បើថ្ងៃក្រោយមានបញ្ហា ដោយប្រការណាមួយ លោកសូមសន្យាថា ធានាទទូលខុសត្រូវទាំងស្រុងចំពោះ មុខច្បាប់។ លោកបានដាក់ពាក្យបណ្តឹងជូនសង្កាត់រួចហើយ៕