(កណ្តាល)៖ នៅវេលាម៉ោង១៥៖០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ តុលាការបាននឹងកំពុងសវនាការ ដើម្បីប្រកាសសាលក្រមសំណុំរឿង លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ នេះបើយោងតាមភ្នាក់ងារ Fresh News រាយការណ៍ឲ្យដឹងយ៉ាងដូច្នេះ។
សូមជំរាបថា នៅក្នុងសវនាការចុងក្រោយ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នាពេលកន្លងទៅ លោក អាំង មាលតី បានសារភាពទោសកំហុសរបស់ខ្លួន ដោយសារការធ្វេសប្រហែស និងបានស្នើសុំឲ្យតុលាការប្តូរបទចោទប្រកាន់ និងបន្ថយទោស៕