Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រាប់បែកដ៏ធំ១គ្រាប់ទម្ងន់១៥oគីឡូក្រាម បន្សល់តាំងពីសម័យសង្រ្គាមទស្សវត្សរ៍៧០ ត្រូវ CMAC យកទៅកំទេច​ចោល

12-02-2016 13:00

(បាត់ដំបង)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារប្រជាពលរដ្ឋដែលរស់នៅ ក្នុងឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់បែកចម្បាំងដ៏ធំមួយ ប្រភេទ​ MK82US ទម្ងន់១៥០គីឡូក្រាម ដែលនៅសេសសល់ សម័យសង្រ្គាមមិនទាន់ផ្ទុះ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា  គ្រាប់បែកចម្បាំងប្រភេទ MK82US ទម្ងន់១៥០ គីឡូក្រាមត្រូវប្រជាពលរដ្ឋប្រទះឃើញនេះ គឺជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ កាលពីសម័យសង្គ្រាម នាទស្សវត្សរ៍ទី ៧០មកម្ល៉េះ ហើយសមត្ថកិច្ចបានបញ្ជាក់ថា សំណាងណាស់ល្អដែរ ដែលគ្រាប់បែកដ៏ធំមួយនេះមិនទាន់ផ្ទុះ ដោយសារការយល់ដឹង របស់ប្រជាពលរដ្ឋ និងបានរាយការណ៍ជូន សមត្ថកិច្ចបានទាន់ពេលវេលា បើមិនដូច្នេះទេ វាពិតជាបង្ករឲ្យផ្ទុះបាត់បង់ជីវិត ប្រជាពលរដ្ឋស្លាប់និងរបួសជាក់ជាមិនខាន។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានសូមអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមជាមួយ សមត្ថកិច្ចគ្រប់ថ្នាក់ហើយត្រូវ រាយការណ៍ឲ្យទាន់ពេលវេលាមក អាជ្ញាធរក្នងមូលដ្ឋាន ដើម្បីអាជ្ញាធរមូលដ្ឋាន និងរាយការណ៍បន្តជួនទៅអង្គភាព (CMAC) ដើម្បីមកទទួលយក យុទ្ឋភណ័្ឌមិនទាន់ផ្ទុះ នេះទៅរក្សាទុកជៀសវាងទុកចោលនាំ បង្ករឲ្យមានការប៉ះពាល់ ដែលអាចបង្ករឲ្យមាន គ្រោះថ្នាក់ដល់ជីវិតមនុស្ស៕