(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងចូលរួមកិច្ចប្រជុំជាមួយសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា តាមប្រព័ន្ធវីដេអូ នៅវេលាម៉ោង៨យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
សេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ បានចែកជា៤ក្រុម ដែលក្រុមនីមួយៗមានសមាជិក មិនលើសពី៦រូប សម្រាប់ចូលរួមកិច្ចប្រជុំក្នុងប្រព័ន្ធវីដេអូ តាមរយៈរបៀបវារៈ និងដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមវិធានការថែរក្សាអនាម័យ និងសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល៕