(ប៉ៃលិន)៖ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន និងលោកស្រី ស៊ុ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត រូមទាំងប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការខេត្ត នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១២គ្រួសារ ។
លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិនបានឲ្យដឹងថា ទោះបីគ្រឿងអាហារបរិភោគទាំងអស់នេះ មានទំហំបន្តិចបន្តួចក្តី តែអាចដោះស្រាយជីវភាព ក្នុងគ្រួសារបានមួយរយៈពេលដែរ។ អំណោយចែកជូនពលរដ្ឋក្រីក្រ១២គ្រួសារ រួមមានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី២ដប និងថវិកា២ម៉ឺនរៀល៕