Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សថ្មី របស់លោក ញឹក ប៊ុនឆៃ នឹងធ្វើសមាជ នៅថ្ងៃទី២៧កុម្ភៈ

12-02-2016 12:49

(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានស្ថាបនិកគណបក្សខ្មែររួបរួមជាតិ បានអះអាងថា គណបក្សថ្មីរបស់លោក នឹងធ្វើសមាជ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ដោយមានអ្នកចូលរួម៤ពាន់នាក់។

នៅក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកញឹក ប៊ុនឆៃ បានលើកឡើងថា គណបក្សថ្មីនេះ មានរូបលោក ជាប្រធាន, លោក ទៀ ចំរ៉ាត់ ប្រធានកិត្តិយស និង លោក ខាន់ សាវឿន ជាអនុប្រធាន រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត សុទ្ធសឹងជាមន្រ្តីជើងចាស់របស់គណបក្សហ៊្វុនស៊ិនប៉ិច៕