(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦៣, ៥៨៤,៧៨៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៤៧៣,៧៤១នាក់ និងជាសះស្បើយឡើងវិញ ៤៣,៩៨០,០៩៧នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៣, ៩១៩,៨៧០នាក់ ស្លាប់ចំនួន ២៧៤,៣៣២នាក់ និងជាសះស្បើយចំនួន ៨,២២២,៨៧៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៩,៤៦៣,២៥៤នាក់ ស្លាប់ចំនួន ១៣៧,៦៥៩នាក់ និងជាសះស្បើយ ៨, ៨៨៨,៥៩៥នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៦,៣៣៦,២៧៨នាក់ ស្លាប់ ១៧៣,១៦៥នាក់ និងជាសះស្បើយ ៥,៦០១,៨០៤នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖