(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០២-០៨ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្រសួងបានបញ្ជាក់ថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ខែធ្នូ នឹងរំកិលចុះមកដល់លើភាគកណ្តាលប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្លាំង។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ
២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសនគរបាល និងកងទ័ព ដែលកំពុងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ៕