(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ពេជ្រ​ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសេចក្តីអំពាវនាវមួយដោយ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋ​ខ្មែររក្សានូវភាពស្ងៀមស្ងាត់ កុំធ្វើបាតុកម្ម​ប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅសហរដ្ឋអាមេរិក ខណៈដែលសម្តេច​អញ្ជើញចូលរួមកិច្ចប្រជុំ​ពិសេសនៅទីនោះ។

ប្រធានគណបក្សយុវជនកម្ពុជា វ័យក្មេងរូបនោះ​បានបញ្ជាក់ថា «គណបក្សនយោបាយ​ចំនួនពីរ កំពុងប្រើប្រាស់បង​ប្អូនជាឈ្នាន់ ដើម្បីចង់យកឈ្នះចាញ់រៀងៗខ្លួន ដោយហេតុ​អ្នកគាំទ្របក្ស​នីមួយៗ​ប្រកាសធ្វើបាតុកម្ម​ឆ្លើយឆ្លង​គ្នាជារឿយៗ តាមបណ្តញសង្គម​ហ្វេសបុក ជាដើមចមនៃ​ការបាតុកម្មនោះ ប្រឆាំងនាយករដ្ឋមន្រ្តី ទៅបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក ដូច្នេះសកម្មភាពបែបនេះ វាមិនបានឆ្លុះបញ្ចាំង​ពីសាមគ្គីភាពរវាងខែ្មរ និងខ្មែរនោះឡើយ»

ខាងក្រោមនេះជាសេចក្តីអំពាវនាវ របស់គណបក្សយុវជនកម្ពុជា៖