(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ រកឃើញអ្នកឆ្លងកូវីដ១៩មួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់១៤នាក់
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦៣លាននាក់ ស្លាប់ជាង ១លាន ៤៦ម៉ឺននាក់ និងជាសះស្បើយជាង ៤៣លាននាក់!
៣៖ មនុស្ស១៤នាក់ហើយបានរកឃើញវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រោយរកឃើញ៦នាក់បន្ថែមទៀត
៤៖ មនុស្សជិត១៤ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក ក្នុងពេលតែ២៤ម៉ោងប៉ុណ្ណោះ!
៥៖ សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះមិនមែនជាពេលវេលាត្រូវស្តីបន្ទោស និងទម្លាក់កំហុសឲ្យគ្នានោះទេ តែជាពេលវេលាត្រូវសាមគ្គីគ្នា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
៦៖ អ្នកជំនាញជំងឺឆ្លងកំពូលអាមេរិក ព្រមានថាករណីឆ្លងកូវីដ-១៩ នឹងបន្តកើនឡើង នៅប៉ុន្មានសប្ដាហ៍ខាងមុខ
៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នាំគ្នាធ្វើតេស្ត និងធ្វើចត្តាឡីស័ក ប្រសើរជាងគិតថាខ្លួនមិនមានជំងឺកូវីដ១៩
៨៖ រដ្ឋមន្ត្រីការពារជាតិអូទ្រីស «ឆ្លងជំងឺកូវីដ-១៩» ខណៈប្រទេសនេះ រកឃើញករណីឆ្លងថ្មីៗ ជាង៤ពាន់នាក់ក្នុង១ថ្ងៃ
៩៖ សម្តេចតេជោ ហ៊ុន សែន៖ ថ្លៃធ្វើតេស្តនិងព្យាបាលជំងឺកូវីដ១៩ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ជាបន្ទុករបស់រាជរដ្ឋាភិបាល
១០៖ លោក គីម ជុងអ៊ុន កំពុងព្យាយាមដោះស្រាយ បញ្ហាសេដ្ឋកិច្ចកូរ៉េខាងជើង ដែលរងផលប៉ះពាល់ពីទណ្ឌកម្ម និងកូវីដ-១៩ព្រមៗគ្នា
១១៖ សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នឹងនាំមហន្តរាយដល់ប្រទេសជាតិ បើទប់ស្កាត់មិនទាន់
១២៖ លោក ដូណាល់ ត្រាំ នៅតែអះអាងថា លោកមិនទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន នោះឡើយ!
១៣៖ សម្ដេចតេជោ ហ៊ុន សែន កំណត់ពេល១៥ថ្ងៃ ដើម្បីប្រយុទ្ធជាមួយកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»
១៤៖ លោក ដូណាល់ ត្រាំ កំពុងប្រើដង្ហើមចុងក្រោយនៃអាណត្តិ ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត លើចិន
១៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកាត់បន្ថយការប្រមូលផ្តុំ និងចេញក្រៅផ្ទះ ដើម្បីការពារកូវីដ១៩
១៦៖ កូរ៉េខាងត្បូងគ្រោងបញ្ជាទិញ វ៉ាក់សាំងកូវីដ-១៩ រាប់លានដូសបន្ថែមទៀត ឆ្លើយតបនឹងសន្ទុះនៃករណីឆ្លងថ្មីៗ
១៧៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រហែលមានតែកម្ពុជាទេ ដែលអ្នកធ្វើចត្តាឡីស័ក ទទួលបានការឧបត្ថម្ភស្បៀងអាហារ
១៨៖ ថៃកំពុងតាមរកមនុស្ស២០០នាក់ ក្រោយមនុស្ស៣នាក់ ឆ្លងកូវីដ-១៩ គេចវេសពីការធ្វើចត្តាឡីស័ក
១៩៖ សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោល កម្មវិធីតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី៧ ខែធ្នូ ខាងមុខ
២០៖ លោក ដូណាល់ ត្រាំ សង្ស័យថាក្រសួងយុត្តិធម៌អាមេរិក និង FBI មានជាប់ព័ន្ធនឹង ការលួចបន្លំសន្លឹកឆ្នោត
២១៖ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាមិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើន និងឲ្យផ្អាកការរៀបចំអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ
២២៖ សម្តេចតេជោ ហ៊ុន សែន សម្រេចទម្លាក់ថវិកាជាង១ពាន់លានរៀល ទៅកាន់រាជធានីខេត្តទូទាំងប្រទេស និងកំណត់ផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក
២៣៖ ប្រធានាធិបតីប្រេស៊ីលថា លោកមានព័ត៌មានមួយចំនួនក្នុងដៃ ស្តីពីការលួចបន្លំសន្លឹកឆ្នោត នៅអាមេរិក
២៤៖ សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្រសួងមហាផ្ទៃ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»
២៥៖ លោក ចូ បៃដិន តែងតាំងក្រុមការងារ ទំនាក់ទំនងសេតវិមាន ដែលសុទ្ធសឹងតែជាស្ត្រីជើងចាស់
២៦៖ ក្រសួងវប្បធម៌ ជូនដំណឹងពីការបិទដំណើរការ ជាបណ្តោះអាសន្ន២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស
២៧៖ ក្រសួងអប់រំ ចេញសេចក្ដីជូនដំណឹងផ្លូវការ ផ្អាកសកម្មភាពជួបជុំ រយៈពេល១៥ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប និងផ្អាកការសិក្សាទាំងអស់
២៨៖ សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំ១០ចំណុច ដើម្បីទប់ស្កាត់ការឆ្លងកូរីដ-១៩ នៅក្នុងសហគមន៍
- ព័ត៌មាន Fresh News Plus
១៖ ប្រមុខកីឡាអត្តពលកម្ម៖ លទ្ធផលជើងឯកជាតិឆ្នាំនេះ ល្អជាងឆ្នាំមុន តែមិនទាន់ដល់កម្រិតស៊ីហ្គេម
២៖ គួរយល់ដឹង! CNN ជាបណ្តាញទូរទស្សន៍ព័ត៌មាន ២៤ ម៉ោងដំបូងគេបង្អស់
៣៖ ប៉ូលិស បើកការស៊ើបអង្កេតទៅលើក្រុមគ្រូពេទ្យដែលបានព្យាបាល Maradona ចុងក្រោយ
៤៖ Cavani ស៊ុតបាន ២គ្រាប់ជួយ Man Utd វាយបកយកឈ្នះ Southampton នៅ Premier League
៥៖ ប្រមុខកីឡាតេក្វាន់ដូ ITF ប្ដេជ្ញាដណ្ដើមមេដាយ SEA Games 2023 ឲ្យបាន ១៥គ្រឿង តែបើមិនបានមេដាយមាសច្រើន នឹងលាឈប់ពីតំណែង
៦៖ តើអ្នកដឹងទេ! តំបន់ត្រីកោណមរណៈដែលនៅភាគខាងលិចអាត្លង់ទិក ពិតជាមានគ្រោះថ្នាក់ដូចគេថាមែនឬយ៉ាងណា?
៧៖ ការពន្យារពេលអូឡាំពិកទីក្រុងតូក្យូទៅឆ្នាំក្រោយ នឹងតម្រូវឲ្យជប៉ុនបន្ថែមការចំណាយជិត២ពាន់លានដុល្លារទៀត
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com