(ភ្នំពេញ)៖ បន្ទាប់ពីបាននាំចូលរថយន្ត Ford Ranger មកកាន់ទីផ្សាររថយន្តកម្ពុជា ឃើញថាមានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយឃើញមានកំនើនចំនួនរថយន្តច្រើនគួរឲ្យកត់សម្គាល់ចរាចរណ៍លើដងវិថីនានា ក្នុងទីក្រុងភ្នំពេញ។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យរថយន្ត Ford Ranger ទទួលបានប្រជាប្រិយភាពខ្លាំងក្លាដូចនេះ?
មូលហេតុមួយចំនួនដែលធ្វើឲ្យរថយន្ត Ford Ranger Pickup (ភីកអាប់) មានការពេញនិយមនៅកម្ពុជា ព្រោះតែប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ស្ថានភាពផ្លូវនៅមានការលំបាកច្រើន ជាហេតុដែលនាំឲ្យមានតម្រូវការរថយន្តដែលមានភាពធន់និងរឹងមាំ សម្រាប់ការបើកបរនៅលើផ្លូវលំបាក។ ម្យ៉ាងទៀតរថយន្តប្រភេទនេះស៊ីប្រេងតិច សន្សំសំចៃខ្ពស់ ផ្តល់សុវត្ថិភាពខ្ពស់ ថែមទាំងជួយកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានបានច្រើន ខុសពីរថយន្តភីកអាប់ដទៃទៀត។
ដើម្បីឲ្យលោអ្នកកាន់តែយល់ច្បាស់ យើងសូមបង្ហាញជូននូវបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដែលធ្វើឲ្យ Ford Ranger ជាជម្រើសទីមួយរបស់អតិថិជន និងចំណុចខុសប្លែកពីរថយន្តភីកអាប់ដទៃ៖
• ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពីគន្លងផ្លូវរបស់ខ្លួនដោយចៃដន្យនៅពេលដែលកំពុងបើកបរក្នុងល្បឿនលឿន។
• ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) បានផ្តល់នូវភាពរំញោច ដើម្បីកំនត់ទៅលើល្បឿនក៏ដូចជាចម្ងាយចំពោះរថយន្តដែលបើកនៅពីខាងមុខ ដែលបង្កើតឡើងគោលបំនងធ្វើយ៉ាងណាបញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើសល្បឿនដែលបានកំនត់។
• ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) បានផ្តល់នូវភាពរំញោច ដើម្បីកំនត់ទៅលើល្បឿនក៏ដូចជាចម្ងាយចំពោះរថយន្តដែលបើកនៅពីខាងមុខ ដែលបង្កើតឡើងគោលបំនងធ្វើយ៉ាងណាបញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើសល្បឿនដែលបានកំនត់។
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Alert) ឧបករណ៍នេះមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នកបើកបរអាចធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាពនៃរថយន្តរបស់គាត់នៅក្នុងចម្ងាយសុវត្តិភាពមួយ។
• ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយនៃរថយន្ត (Front and Rear Park Assist) ការប្រើប្រាស់នូវប្រព័ន្ធរំញោចសម្រាប់ការពារនូវឧបសគ្គផ្សេងៗ ព្រមទាំងផ្តល់ជូនអ្នកបើកបរនូវការផ្តល់នូវដំណឹងនៅពេលដែលរថយន្តបានជួបនូវឧបសគ្គផ្សេងៗ ដូចជាពេលកំពុងចូលចតជាដើម។ កាមេរ៉ាផ្នែកខាងក្រោយនៃរថយន្តបានផ្តល់នូវរូបភាពច្បាស់ រេទៅតាមចង្កូត ដែលអាចផ្តល់ភាពទុកចិត្តខ្ពស់សម្រាប់អ្នកបើកបរនៅពេលចូលចត។
• ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល (Electronic Stability Program) ជាមួយនឹងប្រព័ន្ធទប់លំនឹងរបស់រថយន្ត Ford Ranger អាចធ្វើការទប់លំនឹងរបស់រថយន្តនៅពេលដែលរថយន្តចង់ឈានទៅរកការក្រឡាប់បាន។
• ជាមួយនឹងបច្ចេកវិទ្យាផ្សេងទៀតដែលមាននៅលើរថយន្ត Ford Ranger ស៊េរីថ្មីនោះគឺ ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្តក្នុងការបើករថយន្តឡើងចំណោត និងកាត់បន្ថយនូវស្ថានភាពរអិលមិនឲ្យរថយន្តរអិលទៅមុខលឿនពេកនៅពេលដែលចុះពីចំណោត។
• ប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំងបន្ទាន់ (Emergency Brake Assist) ដែលផ្តល់នូវសំពាធខ្ពស់សម្រាប់ប្រព័ន្ធហ្វ្រាំងរបស់រថយន្តក្នុងការបង្កើននូវកម្លាំងរបស់ហ្វ្រាំងឲ្យមានប្រសិទ្ធភាពជាងមុននៅពេលដែលអ្នកបើកបរចាប់ហ្វ្រាំងនៅក្នុងករណីបន្ទាន់។
• ប្រព័ន្ធទប់នូវទម្ងន់របស់រថយន្តនេះវិញ ក៏មានសមត្ថភាពខ្ពស់ផងដែរពោលគឺអូស ឬសណ្តោងបានរហូតដល់ ៣,៥០០គីឡូក្រាម ជាមួយនឹងទំហំនៃផ្នែកខាងក្រោយនៃ រថយន្តអាចផ្ទុកទម្ងន់បានរហូតដល់ ១,១៧៥គីឡូក្រាមផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រភេទរថយន្តដែលមាននូវលក្ខណៈបែបនេះ ក៏កម្រមានចំពោះស៊េរីរថយន្តភីកអាប់ណាស់ ពោលគឺមានតែចំពោះប្រភេទរថយន្ត Ranger នេះតែប៉ុណ្ណោះ។
• ការរចនាស្រស់ស្អាតទំាងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងរថយន្ត ដែលចង្កៀងផ្នែកខាងមុខមានប្រព័ន្ធបិទបើកភ្លើងដោយស្វ័យប្រវត្តិ រួមជាមួយការរចនាដ៏ទាក់ទាញជាមួយនឹងចង្កៀងគុជ។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ជាពិសេសតាប្លូស្បែកយ៉ាងស្រស់ស្អាត។
• ប្រព័ន្ធសម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗរបស់រថយន្តនេះគឺមាន សមត្ថភាពរហូតដល់ ២៣០វ៉ុល ដែលអាចផ្តល់ថាមពលសម្រាប់សាកថ្ម ទៅលើឧបករណ៍អេឡិចត្រូនិច ផ្សេងៗដូចជា កុំព្យូរទ័រយួរដៃជាដើម។
ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម៖
រថយន្ត Ford Ranger ស៊េរី២០១៦ បចេ្ចកវិទ្យាទំនើបលើសពីរថយន្ត Pick...រថយន្ត Ford Ranger ស៊េរី២០១៦ ក៏មានប្រព័ន្ធកំណត់ល្បឿននៃ ការបើកបរ (Adaptive Cruise Control) ដែលអ្នកបើកបរ អាចធ្វើការកំណត់ ល្បឿនទៅតាមរថយន្តខាងមុខបាន ដោយស្វ័យប្រវត្តិផងដែរ។រថយន្ត Ford Ranger ស៊េរី២០១៦ បចេ្ចកវិទ្យាទំនើបលើសពីរថយន្ត Pick-Up ដទៃ។
Posted by Ford Cambodia on Monday, September 7, 2015
សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូលទៅកាន់បណ្ដាញ ទំនាក់ទំនងសង្គម www.facebook.com/RMAFordCambodia/
រថយន្ត FORD ត្រូវបាននាំចូលដោយក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនមួយបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈផ្គត់ផ្គង់គ្រឿងចក្រ ថាមពលអគ្គិសនី និងសេវាកម្មដឹកជញ្ជូន ដែលតម្រូវការចាំបាំសម្រាប់សាងសង់ និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធតាំងពីឆ្នាំ១៩៩២។ សព្វថ្ងៃក្រុមហ៊ុន បានពង្រីកសេវាកម្មរបស់ខ្លួនតាមរយៈផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ដូចជារថយន្ត (Ford, Jaguar, Land Rover, Range Rover) គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រ (John Deere, JCB, Mitsubishi Fuso) សេវាហិរញ្ញប្បទាន ជួលរថយន្ត (AVIS) សម្ភារៈសម្រាប់ឃ្លាំង និងសេវាចំណីរអាហារ (EFG) និងផ្តល់ការងារដល់ប្រជាជនកម្ពុជាប្រមាណ ២០០០ នាក់៕