(កំពង់ស្ពឺ)៖ លោកវរសេនីយ៍ត្រី សោម ពុទ្ធតារា មេបញ្ជាការស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ១២ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោមការណែនាំពី លោកឧត្តមសេនីយ៍ ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងស្របតាមការអំពាវនាវរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ បានដឹកនាំមន្រ្តីរបស់ខ្លួន មកចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់គ្នាៗ នៅមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមនៃមន្ទីរពេទ្យព្រៈអង្គឌួង ។

លោកវរសេនីយ៍ត្រី សោម ពុទ្ធតារា បានឲ្យដឹងថាកងរាជអាវុធហត្ថចំនួន១៤នាក់ បានអញ្ជើញមកបរិច្ចាគឈាម ដើម្បីផ្តល់ឈាម ទាំងនេៈដល់ជនរងគ្រោៈដែលកំពង់ខ្វៈខាតឈាម ។

លោកបន្តថា កំលាំងដែលមកចូលនាលើកនេៈម្នាក់ៗក៏ធ្លាប់បានផ្តល់ឈាមមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមនៃមន្ទីរពេទ្យព្រៈអង្គឌួងផងដែរ ។

គួររំលឹកថា កងរាជអាវុធហត្ថនៅទូទាំងប្រទេសក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែផ្សព្វផ្សាយឲ្យកងកំលាំង នាំគ្នាមកចូលរួមបរិច្ចាគឈាមដល់ មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមសម្រាប់ជួយជនរងគ្រោះ ដែលខ្វះឈាម ។

លោកគ្រូពេទ្យនៃមន្ទីរព្រៈអង្គឌួង បានប្រាប់ថាជាទូទៅនៅថ្ងៃទី១៤កុម្ភៈ ជាថ្ងៃនៃក្តីស្រឡាញ់មន្ទីរនឹងមានកម្មវិធីរៀបចំទទួលបងប្អូន មីង មា ដែលមានបំណងមកបរិច្ចាកឈាមផងដែរ៕