(ភ្នំពេញ)៖ យោងតាមការជូនដំណឹងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លទ្ធផលធ្វើតេស្តលើកទី១របស់លោកគឺ «អវិជ្ជមាន»។
តែទោះបីយ៉ាងណាលោក សាយ សំអាល់ នៅបន្តរស់នៅតាមវិធានរបស់ក្រសួងសុខាភិបាល ដោយធ្វើចត្តាឡីស័ក និងធ្វើតេស្តសំណាកចំនួនពីរដងទៀត តាមការកំណត់របស់ក្រសួង។ លោកសូមជូនពរសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា!។
សូមជំរាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានហៅព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារគឺជារឿងធ្ងន់ធ្ងរណាស់ ហើយសូមប្រកាសអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ប្រញាប់ប្រញាល់ចូលខ្លួនមកធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ១៩។
គិតត្រឹមយប់ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ មានមនុស្សចំនួន៨នាក់ហើយ នៃក្រុមគ្រួសាររបស់អគ្គនាយកពន្ធនាគារបានឆ្លងជំងឺកូវីដ១៩៕