(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា ការផ្អាកដំណើរការសិក្សាសាលារៀនឯកជន២សប្តាហ៍នេះ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលសាលារៀន និងការរីករាលដាលក្នុងសហគមន៍។

ក្រសួងបន្តថា សាលារៀនឯកជន អាចបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តការសិក្សាត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ឆ្នាំ២០២០៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំទាំងស្រុង៖