(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងនិយោជិតនៃអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំយកនូវថវិកា ១៤៥០០ដុល្លារ បានពីមូលនិធិសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និយោជិត និងអតិថជិនរបស់អគ្គិសនីកម្ពុជា ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីយកទៅប្រើប្រាស់ បន្តជួយដល់អាយុជីវិតកុមារកម្ពុជា។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា ថវិកាអំណោយជាទឹកចិត្តរបស់ ថ្នាក់ដឹកនាំ និង យុវជន-យុវនារី រួមគ្នាជាមួយបងប្អូនអតិថិជន នៃអគ្គិសនីកម្ពុជានេះ គឺចង់ចូលរួមជួយកុមារក្រីក្រកម្ពុជាមកពីគ្រប់ខេត្ត-ក្រុង។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា សូមកោតសរសើរ និងមានមោទនភាពខ្ពស់ចំពោះនិយោជិត និងបងប្អូនជាសប្បុរសជនទាំងអស់ ដែលបានរួមគ្នាក្នុងចលនាមនុស្សធម៌នេះ៕