(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសថា ថ្នាក់ដឹកនាំរបស់ខ្លួន៥រូប ដែលក្នុងនោះមានទាំងរដ្ឋមន្រ្តីផង ពេលនេះបាននិងកំពុងធ្វើចត្តាឡីស័ក ដើម្បីចូលរួមចំណែក និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជា។

ក្រសួងយុត្តិធម៌កម្ពុជា បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា។

ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ដែលកំពុងធ្វើចត្តាឡីស័កនេះ មាន លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព រដ្ឋលេខាធិការ លោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ លោក សុច សុផាន់ណារ៉ា អគ្គនាយករងកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និង លោក យ៉ម ផារ៉ូត នាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៖