(ភ្នំពេញ)៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្គាប់មន្ទីរក្រោមចំណុះរបស់ខ្លួន កុំឱ្យបញ្ជូនឯកសារផ្ទេរសិទ្ធិអចលនទ្រព្យរវាងឪពុកម្តាយនិងកូន ឬយាយតានិងចៅ ទៅបង់ពន្ធប្រថាប់ត្រាតទៅទៀត។ នេះបើតាមលិខិត របស់ក្រសួងរៀបចំដែនដី ដែលចេញនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១០ ខែមករា បានចេញសេចក្តីសម្រេចជាផ្លូវការមួយ ដោយប្រកាសឱ្យលើកលែងយកពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ រវាងឪពុកម្តាយបង្កើត និងកូន , រវាងប្តីនិងប្រពន្ធ និងរវាងជីដូនជីតាទៅចៅបង្កើត។ សេចក្តីសម្រេចនេះចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានសេចក្តីសម្រេចនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងរៀបចំដែនដីផ្ញើទៅកាន់មន្ទីរក្រោមចំណុះ៖